បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។
ទំនុកតម្កើង 108:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាម ប្រឆាំងនឹងស្រុកភីលីស្ទីន!»។ ព្រះគម្ពីរខ្មែរសាកល ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង; យើងនឹងបោះស្បែកជើងរបស់យើងទៅលើអេដំ ក៏ស្រែកដោយមានជ័យជម្នះលើភីលីស្ទីន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងបោះស្បែកជើងទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ ពីលើស្រុកភីលីស្ទីន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកម៉ូអាប់ ជាអាងសំរាប់ឲ្យយើងងូតទឹក ហើយយើងបោះស្បែកជើងទៅលើស្រុកអេដំម យើងនឹងស្រែកឡើងពីលើស្រុកភីលីស្ទីន អាល់គីតាប ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាម ប្រឆាំងនឹងស្រុកភីលីស្ទីន!»។ |
បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។
លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។