នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ទំនុកតម្កើង 105:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលាតពពកធ្វើជារបាំង ក៏ប្រទានភ្លើងដើម្បីបំភ្លឺទៅលើយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានលាតពពក សំរាប់គ្របបាំងគេ ព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់ អាល់គីតាប ទ្រង់បានដាក់ពពកបាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ |
នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។
លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។
ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។