ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 105:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យ ត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំង ព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវ លើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទ្រង់​បាន​តាំង​គាត់​ជា​ចៅហ្វាយ​លើ​ដំណាក់​របស់ទ្រង់ ហើយ​តាំង​គាត់​ជា​មេគ្រប់គ្រង​លើ​អស់ទាំង​ទ្រព្យកម្មសិទ្ធិ​របស់ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​បាន​តាំង​លោក ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ ទាំង​អស់​របស់​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​បាន​តាំង​គាត់​ឡើង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ​ទាំង​អស់

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​គាត់​ឲ្យ ត្រួត‌ត្រា​លើ​រាជ​វាំង​ ព្រម​ទាំង​ឲ្យ​គាត់​មើល​ខុស​ត្រូវ លើ​រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

សូមមើលជំពូក



ទំនុកតម្កើង 105:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម‌ទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។


គេ​នាំ​គ្នា​ជម្រាប​លោក​យ៉ាកុប​ថា៖ «យ៉ូសែប​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ផង»។ ប៉ុន្តែ លោក​យ៉ាកុប​មិន​រំភើប​ចិត្ត​សោះ ព្រោះ​លោក​មិន​ជឿ​សម្ដី​របស់​ពួក​គេ​ទេ។


ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះអង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។