តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
ទំនុកតម្កើង 104:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល សិង្ហស្ទាវគ្រហឹមរករំពា ព្រមទាំងស្វែងរកចំណីរបស់វាពីព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិង្ហស្ទាវគ្រហឹមរកចាប់រំពា វាស្វែងរកអាហាររបស់វាពីព្រះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា ក៏សូមអាហារពីព្រះមក អាល់គីតាប សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីអុលឡោះ។ |
តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។
អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង ព្រោះគ្មានស្មៅស៊ី សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
សូម្បីតែសត្វព្រៃក៏បែរមុខទៅរកព្រះអង្គដែរ ដ្បិតប្រភពទឹកទាំងឡាយរីងស្ងួតអស់ ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ។
សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។
បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?