ព្រះជាអម្ចាស់បានយកធូលីដី មកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
ទំនុកតម្កើង 103:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គទ្រង់ស្គាល់រូបសណ្ឋានរបស់យើង ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ អាល់គីតាប ដ្បិតទ្រង់ជ្រាបថាយើងមានដើមកំណើតពីអ្វី គឺទ្រង់ឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ |
ព្រះជាអម្ចាស់បានយកធូលីដី មកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ?
ទូលបង្គំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត ដែលប៉ើងតាមខ្យល់ តើព្រះអង្គដេញតាមប្រហារទូលបង្គំធ្វើអ្វី?
តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ? ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរ ព្រះអង្គនឹងរកទូលបង្គំ តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។
សូមព្រះអង្គកុំភ្លេចថា អាយុជីវិតទូលបង្គំខ្លីណាស់! ព្រះអង្គបង្កើតមនុស្សលោកទាំងអស់មក ដើម្បីឲ្យរលាយសូន្យទៅវិញទេដឹង!
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង! តើគេអាចចាត់ទុកដីឥដ្ឋ ស្មើនឹងជាងស្មូនកើតឬ? ក្អមមិនអាចនិយាយអំពីជាងស្មូនថា «អ្នកនោះមិនបានសូនខ្ញុំមកទេ» ថូក៏មិនអាចនិយាយអំពីជាងស្មូនថា «គាត់គ្មានប្រាជ្ញា» ដែរ។