ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។
ទំនុកតម្កើង 102:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅ ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំទូលថា៖ “ព្រះនៃទូលបង្គំអើយ សូមកុំដកទូលបង្គំចេញពីកណ្ដាលថ្ងៃអាយុរបស់ទូលបង្គំឡើយ! ព្រះជន្មាយុរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំទូលថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅស្ថិតស្ថេរ ជារៀងរហូតគ្រប់ជំនាន់តទៅ សូមកុំដកជីវិតទូលបង្គំ នៅពាក់កណ្ដាលអាយុឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ ទូលបង្គំឡើយ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំអង្វរទ្រង់ថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់នៅអស់កល្ប ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតខ្ញុំក្នុងពេលដែល ខ្ញុំមិនទាន់ចាស់នៅឡើយ!»។ |
ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។
រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំឭកពីព្រះអង្គអស់កល្ប ជាអង្វែងតរៀងទៅ។
សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយកន្តើយដល់កាលណាទៀត តើព្រះពិរោធរបស់ព្រះអង្គ នៅតែឆាបឆេះដល់ពេលណាទៀត?
ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។
បពិត្រព្រះអម្ចាស់ ព្រះអង្គគង់នៅតាំងពីដើមរៀងមក ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយ ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ព្រះអង្គពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់
ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា» ។