ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ ។
ទំនុកតម្កើង 102:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាម របស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យពួកគេប្រកាសព្រះនាមរបស់ព្រះយេហូវ៉ានៅស៊ីយ៉ូន ហើយប្រកាសសេចក្ដីសរសើរតម្កើងនៃព្រះអង្គនៅយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍ឲ្យគេបានប្រកាសព្រះនាម របស់ព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន ហើយសរសើរតម្កើងព្រះអង្គ នៅក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាម នៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន នឹងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡិម អាល់គីតាប ពេលនោះ គេនឹងប្រកាសអំពីកិត្តិនាម របស់អុលឡោះតាអាឡានៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងទ្រង់នៅក្រុងយេរូសាឡឹម |
ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ ។
សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយព្រះអង្គមានឫទ្ធានុភាព សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។
រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ព្រះអង្គ នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។
យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ទាំងស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងក្រុមជំនុំ និងក្នុងព្រះគ្រិស្តយេស៊ូ នៅគ្រប់ជំនាន់ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។