Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:21 - ព្រះគម្ពីរខ្មែរសាកល

21 ដើម្បីឲ្យ​ពួកគេ​ប្រកាស​ព្រះនាម​របស់​ព្រះយេហូវ៉ា​នៅ​ស៊ីយ៉ូន ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅ​យេរូសាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប្រយោជន៍​ឲ្យ​គេ​បាន​ប្រកាស​ព្រះ‌នាម របស់​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​សរសើរតម្កើង​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះ‌កិត្តិនាម របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូន គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ប្រកាស​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន នឹង​សេចក្ដី​សរសើរ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​នោះ គេ​នឹង​ប្រកាស​អំពី​កិត្តិនាម របស់​អុលឡោះ‌តាអាឡា​នៅ​ក្រុង​ស៊ីយ៉ូន គេ​នឹង​សរសើរ​តម្កើង​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ នៅកណ្ដាលចំណោម​អង្គប្រជុំ​។


សូមឲ្យ​សម្រែកថ្ងូរ​របស់​អ្នកទោស​បាន​មក​នៅចំពោះ​ព្រះអង្គ​ផង​! សូម​សំចៃទុក​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយ​អានុភាព​នៃ​ព្រះពាហុ​របស់ព្រះអង្គ​ផង​!


ធ្វើដូច្នេះ យើងខ្ញុំ​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​ជារៀងរហូត​; យើងខ្ញុំ​នឹង​ថ្លែង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​ពីជំនាន់មួយទៅជំនាន់មួយ​៕


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​។


សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​នៅក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ រហូតដល់​គ្រប់​ជំនាន់​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​៕


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម