គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។
ទំនុកតម្កើង 102:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំឭកពីព្រះអង្គអស់កល្ប ជាអង្វែងតរៀងទៅ។ ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ ព្រះអង្គគង់លើបល្ល័ង្កជារៀងរហូត; ការនឹកចាំអំពីព្រះអង្គនឹងមាននៅពីជំនាន់មួយទៅជំនាន់មួយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គតាំងរាជ្យអស់កល្បជានិច្ច ហើយមនុស្សគ្រប់ជំនាន់ នឹកចាំពីព្រះអង្គតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនឹងមានសេចក្ដីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ អាល់គីតាប រីឯទ្រង់វិញ ឱអុលឡោះតាអាឡាអើយ ទ្រង់គ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំលឹកពីទ្រង់អស់កល្ប ជាអង្វែងតរៀងទៅ។ |
គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។
ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល។
ទូលបង្គំកំពុងតែរសាត់បាត់ទៅ ដូចជាស្រមោលនៅពេលល្ងាច គេកម្ចាត់ទូលបង្គំដូចកម្ចាត់សត្វល្អិត។
ឱព្រះអម្ចាស់អើយ ព្រះនាមរបស់ព្រះអង្គ នៅគង់វង្សរហូតតទៅ ឱព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ
ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។
នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។
ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។
ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែល គឺព្រះអម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
ព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យរហូតតទៅ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។
ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
ព្រះយេស៊ូគ្រិស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។