ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជម្នះ ឬធ្វើឲ្យបរាជ័យ»។
ទំនុកតម្កើង 102:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងទូលបង្គំយ៉ាងខ្លាំង ព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែសេចក្ដីក្រេវក្រោធ និងព្រះពិរោធរបស់ព្រះអង្គ។ ប្រាកដមែន ព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះទូលបង្គំចោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះតែសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះសេចក្ដីថ្នាំងថ្នាក់ នឹងសេចក្ដីក្រោធរបស់ទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ អាល់គីតាប ព្រោះទ្រង់ខឹង នឹងខ្ញុំយ៉ាងខ្លាំង ទ្រង់លើកខ្ញុំបោះទៅឆ្ងាយ។ |
ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជម្នះ ឬធ្វើឲ្យបរាជ័យ»។
ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។
ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។