២ របាក្សត្រ 25:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជម្នះ ឬធ្វើឲ្យបរាជ័យ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែបើទ្រង់នាំគេទៅ នោះស្រេចនឹងព្រះទ័យចុះ ត្រូវខំប្រឹងឲ្យមានកំឡាំងឡើង សំរាប់នឹងច្បាំងទៅ ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំងសត្រូវ ដ្បិតព្រះទ្រង់អាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន សូមមើលជំពូកអាល់គីតាប8 ប្រសិនបើស្តេចឲ្យពួកគេទៅជាមួយ ទោះបីស្តេចខំប្រឹងប្រយុទ្ធយ៉ាងណាក្តី ក៏អុលឡោះធ្វើឲ្យស្តេចបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែអុលឡោះប៉ុណ្ណោះ ដែលប្រទានជ័យជំនះ ឬធ្វើឲ្យបរាជ័យ»។ សូមមើលជំពូក |
ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដោយទូលថា៖ «បពិត្រព្រះអម្ចាស់ ព្រះអង្គអាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះអង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះអង្គបានឡើយ!»។
ពេលលោកមកដល់ ព្រះរាជាមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាទាំងពីរយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។