ទំនុកតម្កើង 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺដូចជាអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ អាល់គីតាប រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ |
រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ នឹងរលាយសូន្យ។
នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ សូមឲ្យពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលម្អងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កម្ទេចចំបើងដែលហុយឡើង។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថាន ផាត់យកទៅ។
ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ នៅពេលព្រលឹម ដូចទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗ ដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវ និងដូចផ្សែងហុយចេញពីរោងបាយ។
លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីស្រូវ វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។