ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលសោយទិវង្គត ក៏សោយទិវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
ដានីយ៉ែល 7:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ ព្រះគម្ពីរខ្មែរសាកល “សត្វទីមួយដូចសិង្ហ ហើយមានស្លាបរបស់ឥន្ទ្រី។ ខណៈដែលខ្ញុំកំពុងតែសង្កេតមើល ស្លាបរបស់វាត្រូវបានដកចេញ ហើយវាត្រូវបានលើកពីដីឲ្យឈរដោយជើងពីរដូចជាមនុស្ស ហើយចិត្តរបស់មនុស្សក៏ត្រូវបានប្រគល់ដល់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វទីមួយមានរាងដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី។ ពេលខ្ញុំតាមមើល ខ្ញុំឃើញគេដកស្លាបវា ហើយគេលើកវាឡើងផុតពីដី ក៏ដាក់ឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្ស ហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ អាល់គីតាប សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ |
ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលសោយទិវង្គត ក៏សោយទិវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
ឱព្រះអម្ចាស់អើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក
ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតព្រះអម្ចាស់បានកម្ទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារព្រះពិរោធ ដ៏ខ្លាំងរបស់ព្រះអង្គ ឥតត្រាប្រណីឡើយ។
មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត រទេះចម្បាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។ យើងខ្ញុំត្រូវវេទនាហើយ យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
សត្វតោលោតចេញពីរូងរបស់វាហើយ មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ ពីកន្លែងរបស់ខ្លួន ដើម្បីកម្ទេចស្រុករបស់អ្នក ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ លែងមានប្រជាជនរស់នៅទៀតហើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សត្រូវមកវាយប្រហារស្រុកម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ។
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី ស្រុកអេដុមរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។
អ្នកដែលប្រហារយើង នាំគ្នាដេញតាមយើង លឿនជាងសត្វឥន្ទ្រីហោះហើរនៅលើមេឃ ពួកគេដេញតាមយើងនៅលើភ្នំ ពួកគេចាំស្ទាក់យើងនៅវាលរហោស្ថាន។
ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចម្រុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។
ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។
នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។
សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។
ព្រះអម្ចាស់នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដី មកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្ដាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។
សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។