ក្រុងទាំងនោះជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្ដីឡើយ។
ទីក្រុងទាំងនោះនឹងបានជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលសងសឹក ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ មុនពេលជំនុំជម្រះនៅមុខក្រុមជំនុំ។
ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសំឡាប់គេបានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជំរះនៅមុខពួកជំនុំហើយ
ក្រុងទាំងនោះ ជាជំរកការពារអ្នករាល់គ្នាឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្តីឡើយ។
ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។
ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។
អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។
អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃជាមួយបុរសម្នាក់ទៀត
ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់ឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យជ្រើសរើសក្រុងជម្រក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។
គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេ អាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។