Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នោះ​អ្នក​រាល់​គ្នា​ត្រូវ​ជ្រើស​រើស​ទី​ក្រុង​ខ្លះ ធ្វើ​ជា​ទី​ក្រុង​ជម្រក​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​បាន​រត់​ទៅ​ជ្រក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ត្រូវ​ឲ្យ​ដំរូវ​ទី​ក្រុង​ខ្លះ ទុក​សំរាប់​ជា​ទី​ក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជំរក​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ ដោយ​អចេត‌នា រត់​មក​ជ្រក​កោន។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​អ្នក​នោះ​ធ្វើ​ឲ្យ​គេ​ស្លាប់​ដោយ​អចេតនា យើង​នឹង​បង្កើត​កន្លែង​មួយ សម្រាប់​ឲ្យ​គេ​រត់​ទៅ​ជ្រក​កោន។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បទ‌បញ្ជា​ណា​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:


«ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស


ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។


ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​ដែល​សម្លាប់​គេ ចំនួន​ប្រាំ​មួយ និង​ក្រុង​ឯ​ទៀតៗ​ចំនួន​សែ‌សិប​ពីរ។


ធ្វើ​ជា​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ជ្រើស​រើស​ក្រុង​ជម្រក ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​តាម​រយៈ​លោក​ម៉ូសេ​ស្រាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម