២ សាំយូអែល 14:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ដោយថា "ចូរប្រគល់អាមួយដែលសម្លាប់បងខ្លួនមកឲ្យយើងសម្លាប់ចោល ឲ្យធួននឹងជីវិតរបស់បងដែលវាបានសម្លាប់ចុះ យើងនឹងសម្លាប់ទាំងអ្នកដែលត្រូវស៊ីមត៌កនេះទៅផង" ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្តីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ដោយថា ចូរប្រគល់អា១ដែលសំឡាប់បងខ្លួនមកឲ្យយើងសំឡាប់ចោល ឲ្យធួននឹងជីវិតរបស់បង ដែលវាបានសំឡាប់ចុះ យើងនឹងសំឡាប់ ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះគេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្ដីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ។ សូមមើលជំពូកអាល់គីតាប7 ឥឡូវនេះ ញាតិសន្តានរបស់ខ្ញុំ លើកគ្នាប្រឆាំងនឹងខ្ញុំ។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្តីសង្ឃឹមដែលខ្ញុំមានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំ មានកូនចៅបន្តពូជពង្សនៅលើផែនដីនេះឡើយ»។ សូមមើលជំពូក |