យ៉ូស្វេ 20:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេ អាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 នេះហើយជាទីក្រុងជម្រកដែលបានតាំងឡើងសម្រាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្សដោយអចេតនា អាចរត់ទៅជ្រកកោននៅទីនោះ កុំឲ្យគេស្លាប់ដោយដៃរបស់អ្នកដែលសងសឹកនឹងឈាម រហូតទាល់តែមានការជំនុំជម្រះនៅមុខក្រុមជំនុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នេះហើយជាទីក្រុងទាំងអំបាលម៉ាន ដែលបានតាំងឡើងសំរាប់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងគេ ដើម្បីឲ្យអ្នកណាដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ឥតស្លាប់ដោយដៃនៃអ្នកដែលសងសឹកនឹងឈាម ទាល់តែបានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះហើយ។ សូមមើលជំពូកអាល់គីតាប9 គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេអាចរត់ទៅជ្រកកោននៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្តាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។ សូមមើលជំពូក |