ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។

ជន‌គណនា 28:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រាល់​ថ្ងៃ​សប្ប័ទ ចូរ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នេះ​ថែម​ពី​លើ​តង្វាយ​ដុត និង​ស្រា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ថ្ងៃ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​រាល់​ថ្ងៃ​សប្ប័ទ បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ដង្វាយ​ដុត ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក លើស​ពី​ដង្វាយ​ដុត​ដែល​តែង‌តែ​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ច្រួច​នោះ​ផង។

សូមមើលជំពូក

អាល់គីតាប

រាល់​ថ្ងៃ​ឈប់​សម្រាក ចូរ​ធ្វើ​គូរបាន​ដុត​នេះ​ថែម​ពី​លើ​គូរបាន​ដុត និង​ស្រា​ដែល​ត្រូវ​ជូន​ប្រចាំ​ថ្ងៃ»។ គូរបាន​ប្រចាំ​ខែ

សូមមើលជំពូក

ជន‌គណនា 28:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះអង្គ​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

គឺ​តង្វាយ​ប្រចាំ​ថ្ងៃ តង្វាយ​សម្រាប់​ថ្ងៃ​សប្ប័ទ តង្វាយ​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​តង្វាយ​សម្រាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ស្រប​តាម​បទ‌បញ្ជា​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក។

ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡា‌រិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។

ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះ​ជា​យញ្ញ‌បូជា​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។

រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ តង្វាយ​ដុត​ទាំង​មូល​នេះ​ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។

«នៅ​ថ្ងៃ​សប្ប័ទ* អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង និង​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច។

ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។