២ របាក្សត្រ 2:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 មើល៍ ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ដើម្បីថ្វាយដល់ព្រះអង្គទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះព្រះអង្គ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ នឹងជាទីដំកល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយដង្វាយដុតទាំងពេលព្រឹកនឹងពេលល្ងាច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ សូមមើលជំពូកអាល់គីតាប4 ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។ សូមមើលជំពូក |
ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។
ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។
គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។