អេសាយ 1:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
13 ចូរឈប់យកតង្វាយឥតបានការនេះ មកថ្វាយយើងទៅ! យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* ឬពិធីដ៏ឱឡារិក ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
សូមមើលជំពូក ចម្លង
13 កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ! គ្រឿងក្រអូបជាទីស្អប់ខ្ពើមដល់យើង រីឯថ្ងៃចូលខែ ថ្ងៃសប្ប័ទ និងការកោះហៅប្រជុំ—— យើងទ្រាំនឹងសេចក្ដីទុច្ចរិត និងការប្រជុំមុតមាំនោះមិនបានទេ។
សូមមើលជំពូក ចម្លង
13 កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
សូមមើលជំពូក ចម្លង
13 កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ នឹងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ
សូមមើលជំពូក ចម្លង
13 ចូរឈប់យកជំនូនឥតបានការនេះ មកជូនយើងទៅ! យើងខ្ពើមផ្សែងជំនូនរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យថ្ងៃសម្រា ឬពិធីដ៏ឱឡារិក ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
សូមមើលជំពូក ចម្លង