ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
ចោទិយកថា 32:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត ឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដ៏ជាថ្មដាដែលបង្កើតអ្នកមក នោះអ្នកមិនរវល់ ហើយអ្នកបានបំភ្លេចព្រះដែលបានផ្តល់កំណើតដល់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះដ៏ជាថ្មដាដែលទ្រង់បង្កើតឯង នោះឯងឥតរវល់វិញ គឺបានបំភ្លេចព្រះដែលបានបង្កើតជីវិតឯងមក។ អាល់គីតាប អ្នកបានប្រមាថមាក់ងាយអុលឡោះដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចទ្រង់ដែលផ្តល់ជីវិតឲ្យអ្នក។ |
ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ជាថ្មដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់ វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ លែងអាណិតមេត្តាពួកគេ ព្រះដែលបានបង្កើតពួកគេមក លែងអត់ឱនដល់ពួកគេទៀតហើយ។
(សូមឲ្យអ្នកនៅជំនាន់នេះយក ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!) អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
មិនដែលមានស្ត្រីក្រមុំណា ភ្លេចគ្រឿងអលង្ការរបស់ខ្លួន ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។ រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង តាំងពីយូរលង់ណាស់មកហើយ។
មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ គឺជាសម្រែកយំសោក និងសម្រែកអង្វរករ របស់ជនជាតិអ៊ីស្រាអែល ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា គេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។
យេស៊ូរូន បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយព្រះអង្គដែលជាថ្មដា និងជាព្រះសង្គ្រោះរបស់ខ្លួន។
ព្រះអង្គជាថ្មដា ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ព្រះអង្គមិនអយុត្តិធម៌ឡើយ ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។
ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយលែងកាន់តាមបទបញ្ជា វិន័យ និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។
ប្រសិនបើអ្នកបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។
ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ ។