១ សាំយូអែល 12:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្តែ គេបានភ្លេចព្រះយេហូវ៉ាជាព្រះនៃគេចោល ព្រះអង្គបានលក់គេទៅក្នុងកណ្ដាប់ដៃរបស់ស៊ីសេរ៉ា ជាមេទ័ពក្រុងហាសោរ ហើយទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ប៉ុន្តែគេបានភ្លេចចោលព្រះយេហូវ៉ាជាព្រះនៃគេវិញ រួចទ្រង់បានលក់គេ ទៅក្នុងកណ្តាប់ដៃនៃស៊ីសេរ៉ា ជាមេទ័ព នៃក្រុងហាសោរ ហើយទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីន នឹងទៅក្នុងកណ្តាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ សូមមើលជំពូកអាល់គីតាប9 ប៉ុន្តែ ពួកគេបានភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ទ្រង់ក៏ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្តាប់ដៃរបស់ស្តេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។ សូមមើលជំពូក |