Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កម្រិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ក្នុង​អ្នក​គេ​បាន​ស៊ី​សំណូក ដើម្បី​កម្ចាយ​ឈាម អ្នក​បាន​យក​ទាំង​ការ និង​កម្រៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​អ្នក ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​យើង​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​សំណូក ដើម្បី​នឹង​កំចាយ​ឈាម ឯង​បាន​យក​ទាំង​ការ នឹង​កំរៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​ឯង ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​អញ​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កំរិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:12
40 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​នោះ មាន​ប្រជា‌ជន​យូដា​ទាំង​ប្រុស ទាំង​ស្រី នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំនួន។


ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្ដី​បន្ទោស​ពួក​អភិជន និង​ពួក​អ្នក​គ្រប់‌គ្រង។ ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «អស់​លោក​ឲ្យ​ប្រាក់​បងប្អូន​រួម​ជាតិ​ខ្ចី ដោយ​យក​ការ​យ៉ាង​ធ្ងន់​បែប​នេះ​ឬ!»។ ខ្ញុំ​បាន​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។


ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប


គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ អ្នក​នោះ​នឹង​បាន​សុខ​ជានិច្ច។


អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។


អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ ពួក​គេ​ចូល​ចិត្ត​សំណូក ហើយ​គិត​តែ​ពី​ស្វះ‌ស្វែង​រក​ជំនូន គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា​ទេ ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។


អ៊ីស្រា‌អែល​អើយ អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក អ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះ ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សម្រាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។


អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ពួក​គេ​ជា​មេ​ដឹក​នាំ តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍ របស់​ខ្លួន​ប៉ុណ្ណោះ។


មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណា ភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួន ហើយ​ក្រមុំ​ដែល​ត្រូវ​រៀបការ​ក៏​មិន​ភ្លេច ខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។ រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើង តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។


មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។


ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ព្យាការី ទាំង​បូជា‌ចារ្យ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។


ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែក ហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេ ម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ ស្រណោះ​សាក‌សព​ប្រជា‌ជន​របស់​ខ្ញុំ។


ឲ្យ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កម្រៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


ឲ្យ​ប្រាក់​គេ​ខ្ចី ដោយ​ឥត​យក​ការ ឬ​ទារ​កម្រៃ​ហួស​ហេតុ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិ‌បក្ស​យ៉ាង​ត្រឹម​ត្រូវ


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ដោយ​នាង​បាន​បំភ្លេច​យើង ដោយ​នាង​បែរ​ខ្នង​ដាក់​យើង នាង​នឹង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។


អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។


មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។


បើ​អ្នក​នោះ​ខ្ចី​ប្រាក់ កុំ​គិត​ការ​ប្រាក់​ឲ្យ​សោះ ហើយ​បើ​អ្នក​ឲ្យ​អាហារ​ទៅ​គេ កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។


អស់​អ្នក​ដែល​ចេះ​តែ​ជិះ‌ជាន់​អ្នក​ក្រីក្រ ហើយ​ធ្វើ​ឲ្យ​ជន​ទុគ៌ត​ត្រូវ​វិនាស ចូរ​ស្ដាប់​ពាក្យ​ខ្ញុំ!


អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ​ជន​ទុគ៌ត យក​ស្បែក​ជើង​មួយ​គូ​ទៅ​ដូរ​យក​ជន​ក្រីក្រ។ សូម្បី​តែ​អង្កាម​ក៏​អ្នក​រាល់​គ្នា​លក់​ដែរ។


នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។


ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេង‌ប្រវ័ញ្ច និង​ការ​លោភ‌លន់។


បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូលបង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ


លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។


លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។


ខ្ញុំ​សរសេរ​មក​បងប្អូន ដើម្បី​កុំ​ឲ្យ​បងប្អូន​ទាក់ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រិស្ត‌បរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប មាន​ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម​ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។


ពួក​ចោរ​ប្លន់ ពួក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ។


មិន​ត្រូវ​បំពាន​លើ​ច្បាប់ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ ។


«ប្រសិន​បើ​បងប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាម‌ទារ​ឲ្យ​គេ​បង់​ការ​ប្រាក់​ឡើយ។


“អ្នក​ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។


អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះអង្គ ដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិត ឲ្យ​អ្នក។


មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។


អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដូច​លោក​បាឡាម ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះ‌បោរ ដូច​លោក​កូរេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម