ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 22:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​គ្នា​ក្នុង​ពួក​រាស្ត្រ​ទូលបង្គំ ទ្រង់​បាន​រក្សា​ទូលបង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​អស់​ទាំង​នគរ សាសន៍១​ដែល​ទូលបង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូលបង្គំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់​ទែង​គ្នា ក្នុង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ ព្រះ‌អង្គ​បាន​រក្សា​ទូល‌បង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជា‌ជាតិ​នានា ប្រជាជន​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​រំដោះ​ឲ្យ​ទូលបង្គំ រួច​ពីការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​រំដោះ​ឲ្យ​ខ្ញុំ​រួច​ពី ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ខ្ញុំ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 22:44
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង


រីឯ​ពួក​អ៊ីស្រាអែល គេ​បាន​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ថា ស្តេច​ទ្រង់​បាន​ជួយ​ឲ្យ​យើង​រួច ពី​កណ្តាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​យើង ក៏​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ពី​មុខ​អាប់‌សា‌ឡំម ចេញ​ពី​នគរ​ទៅ


នោះ​នាង​ក៏​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​គេ​ក៏​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​គ្រប់ៗ​គ្នា​ទៅ ចំណែក​យ៉ូអាប់​លោក​ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រួច​ចូល​ទៅ​គាល់​ស្តេច។


នៅ​គ្រា​នោះ រាជ‌វង្ស​សូល នឹង​រាជ‌វង្ស​ដាវីឌ គេ​ច្បាំង​គ្នា​អស់​កាល​ជា​យូរ តែ​ដាវីឌ​ចេះ​តែ​មាន​កំឡាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​សូល​ក៏​កាន់​តែ​ខ្សោយ​ទៅ។


គ្រា​នោះ ពូជ​អំបូរ​នៃ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា ទូលបង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា​មួយ​នឹង​ទ្រង់​ដែរ


ទ្រង់​នឹង​ជំនុំ‌ជំរះ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឲ្យ​មាន​ពេញ​ដោយ​សាក‌សព ទ្រង់​នឹង​វាយ​បំបែក​ក្បាល​នៃ​នគរ​ជា​ច្រើន


ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជន ទ្រង់​បាន​តាំង​ទូលបង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរ សាសន៍​១​ដែល​ទូលបង្គំ​មិន​ទាន់​ស្គាល់ នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូលបង្គំ


ចូរ​សូម​ពី​អញ នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ​ដល់​ឯង ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្តិ៍អាករ​របស់​ឯង


មើល អញ​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ


មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ហើយ។


ដ្បិត​សាសន៍​ណា នឹង​នគរ​ណា​ដែល​មិន​ព្រម​គោរព​ដល់​ឯង នោះ​នឹង​ត្រូវ​វិនាស អើ សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង


អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ


នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង នឹង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តាជន​ទាំង‌ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។


អញ​នឹង​សាប‌ព្រោះ​ពូជ​នាង​នៅ​លើ​ផែនដី​សំរាប់​អញ រួច​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​ឡូ-រូហាម៉ា ហើយ​នឹង​និយាយ​ដល់​ពួក​ឡូ-អាំមី​ថា ឯង​ជា​រាស្ត្រ​របស់​អញ នោះ​គេ​នឹង​ឆ្លើយ​តប​ថា ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។


ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សំរាប់​នឹង​កាន់‌កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម»


ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា​ដែរ»


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង


ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ