Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់​ទែង​គ្នា ក្នុង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ ព្រះ‌អង្គ​បាន​រក្សា​ទូល‌បង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជា‌ជាតិ​នានា ប្រជាជន​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ព្រះអង្គ​បាន​រំដោះ​ឲ្យ​ទូលបង្គំ រួច​ពីការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​គ្នា​ក្នុង​ពួក​រាស្ត្រ​ទូលបង្គំ ទ្រង់​បាន​រក្សា​ទូលបង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​អស់​ទាំង​នគរ សាសន៍១​ដែល​ទូលបង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

44 ទ្រង់​បាន​រំដោះ​ឲ្យ​ខ្ញុំ​រួច​ពី ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:44
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ម៉ាសា​បាន​បន្ទន់​ចិត្ត​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក​វិញ ព្រម​ទាំង​អ្នក​បម្រើ​របស់​ព្រះរុណាទាំង​ប៉ុន្មាន​ផង»។


ប្រជាជន​ទាំង​អស់​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​និយាយ​ថា៖ «ស្តេច​បាន​ជួយ​ឲ្យ​យើង​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ ក៏​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ចេញ​ពី​នគរ​ទៅ ដោយ​ព្រោះ​អាប់សាឡុម។


ពេល​នោះ នាង​បាន​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​ក៏​បាន​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​គេ​គ្រប់ៗ​គ្នា​វិញ​ទៅ។ ចំណែក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដើម្បី​ចូល​គាល់​ស្តេច។


នៅ​គ្រា​នោះ មាន​ចម្បាំង​យ៉ាង​យូរ​រវាង​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​ស្តេច​សូល​កាន់​តែ​ខ្សោយ​ទៅ។


ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។


ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ក្នុង​ចំណោម ជាតិ​សាសន៍ទាំង​ឡាយ ទាំង​បំ​ពេញក្រុង​ទាំង​នោះ​ដោយ​សាក‌សព ព្រះ‌អង្គ​នឹងកម្ទេចមេ​ដឹក​នាំ​របស់​គេ នៅ​លើ​ផែន​ដី​ទាំង​មូល។


៙ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​របស់​ប្រជាជន ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​មេ​ដឹក​នាំ លើ​ជាតិ​សាសន៍​នានា ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។


ចូរ​សូម​ពី​យើង នោះ​យើង​នឹង​ឲ្យសាសន៍​ទាំង‌ឡាយ ទៅ​អ្នក​ទុក​ជា​មត៌ក និង​ចុង​ផែនដីទាំង​មូល ទុក​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។


មើល៍ យើង​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។


មើល៍ អ្នក​នឹង​ហៅ​សាសន៍​មួយ​ដែល​អ្នក​មិន​បាន​ស្គាល់ ហើយ​សាសន៍​មួយ​ដែល​មិន​បាន​ស្គាល់​អ្នក​នោះ នឹង​រត់​មក​ឯ​អ្នក ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង​អ្នក​ហើយ។


ដ្បិត​សាសន៍​ណា និង​នគរ​ណា ដែល​មិន​ព្រម​គោរព​ដល់​អ្នក នោះ​នឹង​ត្រូវ​វិនាស សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង។


យើង​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​យើង ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង នោះ​យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ យើង​បាន​និយាយទៅ​សាសន៍​មួយ ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​យើង​ថា "មើល៍ យើង​នៅ​នេះ​ហើយ"។


លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។


យើង​នឹង​សាប‌ព្រោះ​ពូជ​គេ​នៅ​លើ​ផែន‌ដី​សម្រាប់​យើង យើង​នឹង​អាណិត​មេត្តា​ដល់​ឡូ-រូហាម៉ា ហើយ​នឹង​និយាយ​ទៅ​ឡូ-អាំមី ថា "អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង" រួច​គេ​នឹង​ពោល​ថា "ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល​បង្គំ"។


មួយ​ទៀត លោក​អេសាយ​ថ្លែង​ថា៖ «នឹង​មាន​ឫស​មួយ​របស់​លោក​អ៊ីសាយ កើត​មក អ្នក​នោះ​នឹង​ឈរ​ឡើង​គ្រប់​គ្រង​ពួក​សាសន៍​ដទៃ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ» ។


ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា


ព្រះ‌យេហូវ៉ា​នឹង​តាំង​អ្នក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ ហើយ​ឡើង​ខ្ពស់​ជានិច្ច មិន​ដែល​ចុះ​ឡើយ គឺ​ប្រសិន‌បើអ្នក​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ប្រយ័ត្ន​នឹងប្រតិបតិ្តតាម


ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម