គ្រានោះ ដាវីឌទ្រង់ត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយនឹងទ្រង់ ក៏តាំងឲ្យមានមេលើ១ពាន់នាក់ ហើយមេលើ១រយនាក់
២ សាំយូអែល 18:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់មានបន្ទូលថា យើងនឹងធ្វើតាមដែលឯងរាល់គ្នាគិតឃើញថាត្រូវ ដូច្នេះស្តេចទ្រង់ក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្តាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះស្តេចមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមដែលអ្នករាល់គ្នាគិតឃើញថាត្រូវ»។ ដូច្នេះ ស្ដេចក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្ដាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ ស្ដេចគង់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។ អាល់គីតាប ស្តេចទតមានប្រសាសន៍ថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ គាត់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។ |
គ្រានោះ ដាវីឌទ្រង់ត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយនឹងទ្រង់ ក៏តាំងឲ្យមានមេលើ១ពាន់នាក់ ហើយមេលើ១រយនាក់
ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក
ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ នឹងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។
ហើយជាគំនិតយុត្តិធម៌ ដល់អ្នក ដែលអង្គុយជំនុំជំរះ នឹងជាឫទ្ធិកំឡាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។
ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ នឹងពួកលោក ក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស