Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គ្រា​នោះ ដាវីឌ​ទ្រង់​ត្រួត‌ត្រា​មើល​ពួក​ពល​ទ័ព​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​តាំង​ឲ្យ​មាន​មេ​លើ​១​ពាន់​នាក់ ហើយ​មេ​លើ​១​រយ​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គ្រា​នោះ ព្រះបាទ​ដាវីឌ​បាន​ត្រួត‌ត្រា​មើល​ពួក​ពល​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​តាំង​ឲ្យ​មាន​មេ​លើ​មួយ​ពាន់​នាក់ ហើយ​មេ​លើ​មួយ​រយ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​ដាវីឌ​យាង​ត្រួត​ពិនិត្យ​កង‌ទ័ព​ដែល​មក​ជា​មួយ ហើយ​តែង‌តាំង​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច ឲ្យ​ត្រួត​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ទត​ដើរ​ត្រួត​ពិនិត្យ​កង‌ទ័ព​ដែល​មក​ជា​មួយ ហើយ​តែង‌តាំង​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច ឲ្យ​ត្រួត​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ម៉ូសេ​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​ឯង​ទៅ​កេណ្ឌ​រើស​មនុស្ស​មក ហើយ​ចេញ​ទៅ​ត​ទល់​ជា​មួយ​នឹង​សាសន៍​អាម៉ា‌លេក​ទៅ ថ្ងៃ​ស្អែក​នេះ អញ​នឹង​កាន់​ដំបង​ព្រះ​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ


ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង


គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តាជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ


ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​នឹង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ


កាល​ណា​ពួក​នាយក​បាន​សួរ​គេ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេ‌ទ័ព សំរាប់​ឲ្យ​ត្រួត​លើ​បណ្តា​ទ័ព។


លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ


ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ាមីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី


ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ នឹង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម