យ៉ាងនោះស្តេច នឹងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។
២ សាំយូអែល 16:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទដាវីឌយាងទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្ដេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្ដាសាព្រះបាទដាវីឌ។ អាល់គីតាប ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។ |
យ៉ាងនោះស្តេច នឹងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។
នោះស្តេចមានបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។
ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមហាតលិកទាំងប៉ុន្មាន ឯពួកបណ្ដាជននឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ នឹងខាងឆ្វេង
ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡំម តែអ្នកទាំង២នាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំង២ក៏ចុះទៅពួនក្នុងអណ្តូងនោះ
ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។
រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន
ពីព្រោះព្រះទ្រង់បានដំឡោះខ្សែធ្នូបាញ់ធ្វើទុក្ខខ្ញុំ ឯគេបានលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ
ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាប រាល់ថ្ងៃ ហើយពួកអ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា
ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញ កាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមាន សេចក្ដីខ្មាស តែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ
ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយ ក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បាន ធ្វើឲ្យមានរបួសផង
ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសំលៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។
ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះសេចក្ដីបណ្តាសាឥតហេតុ មិនទំជាប់ឡើយក៏យ៉ាងនោះដែរ
កុំឲ្យជេរប្រមាថដល់ស្តេចឡើយ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំឲ្យជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើរលើអាកាសនាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវាថ្លែងប្រាប់តាមរឿងនោះ។
គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្តាសាដល់ទាំងស្តេច នឹងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា