Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យ៉ាង​នោះ​ស្តេច នឹង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ទៅ​ដល់​ទី​ឈប់​ទាំង​អស់​កំឡាំង ហើយ​គេ​សំរាក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យ៉ាង​នោះ​ស្តេច និង​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ក៏​ទៅ​ដល់​ទន្លេ​យ័រដាន់ ទាំង​អស់​កម្លាំង ហើយ​សម្រាក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ស្ដេច និង​បណ្ដា‌ជន​ទាំង​មូល​ដែល​រួម​ដំណើរ​ជា​មួយ ក៏​ទៅ​ដល់​ទន្លេ​យ័រដាន់ ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សម្រាក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទត និង​បណ្តា‌ជន​ទាំង​មូល ដែល​រួម​ដំណើរ​ជា​មួយ​ក៏​ទៅ​ដល់​ទន្លេ​យ័រ‌ដាន់ ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សម្រាក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ដាវីឌ​ក៏​យាង​តាម​ផ្លូវ​ទៅ ព្រម​ទាំង​ពួក​ទ្រង់​ផង ឯ​ស៊ីម៉ាយ​វា​ដើរ​តាម​ចង្កេះ​ភ្នំ​ទន្ទឹម​នឹង​ទ្រង់​ដែរ ទាំង​ជេរ​បណ្តើរ ព្រម​ទាំង​ចោល​ថ្ម​ទៅ​លើ​ទ្រង់ ហើយ​បាច‌សាច​ធូលី​ដី​ផង


រីឯ​អាប់‌សា‌ឡំម នឹង​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូ‌ផែល​មក​ជា​មួយ​ដែរ


រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


ទូលបង្គំនឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូលបង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ


ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ មក​សំរាប់​ដាវីឌ នឹង​ពួក​បណ្តាជន​ដែល​នៅ​ជា​មួយ​បាន​បរិភោគ ដោយ​ថា ពួក​បណ្តាជន​គេ​ស្រេក​ឃ្លាន ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម