សាស្តា 10:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 កុំឲ្យជេរប្រមាថដល់ស្តេចឡើយ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំឲ្យជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើរលើអាកាសនាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវាថ្លែងប្រាប់តាមរឿងនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 កុំប្រទេចផ្ដាសាស្ដេច ទោះបីជានៅក្នុងគំនិតរបស់អ្នកក៏ដោយ ហើយកុំប្រទេចផ្ដាសាអ្នកមាន នៅក្នុងបន្ទប់ដេករបស់អ្នកដែរ ដ្បិតបក្សាបក្សីនៅលើអាកាសអាចនាំសំឡេងទៅ ហើយសត្វស្លាបអាចប្រាប់ពាក្យនោះផង៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 កុំជេរប្រមាថស្តេចឲ្យសោះ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើយលើអាកាស នាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវា ថ្លែងប្រាប់តាមរឿងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 កុំដាក់បណ្ដាសាស្ដេចឲ្យសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានឲ្យសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃ នឹងនាំយកពាក្យសម្ដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។ សូមមើលជំពូកអាល់គីតាប20 កុំដាក់បណ្ដាសាស្ដេចឲ្យសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានឲ្យសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃ នឹងនាំយកពាក្យសំដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។ សូមមើលជំពូក |