កាលដាវីឌបានយាងដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគី ចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក នឹងដីនៅលើក្បាល
២ សាំយូអែល 16:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ ចូលទៅគាល់ស្ដេចអាប់សាឡុម ពោលថា៖ «ជយោព្រះរាជា! ជយោព្រះរាជា!»។ អាល់គីតាប លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ស្តេចទត ចូលទៅជួបស្តេចអាប់សាឡុម ពោលថា៖ «ជយោស្តេច! ជយោស្តេច!»។ |
កាលដាវីឌបានយាងដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគី ចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក នឹងដីនៅលើក្បាល
តែបើសិនជាអ្នកត្រឡប់ទៅឯទីក្រុងវិញ ហើយទូលដល់អាប់សាឡំមថា បពិត្រព្រះករុណា ទូលបង្គំសូមថ្វាយខ្លួនធ្វើជាខ្ញុំបំរើរបស់ទ្រង់ ដូចជាបានធ្វើជាខ្ញុំបំរើដល់ព្រះបិតាទ្រង់កាលពីដើមដែរ បើធ្វើដូច្នេះ នោះអ្នកនឹងអាចឈ្នះសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែលឲ្យយើងបាន
ដូច្នេះ ហ៊ូសាយ ជាសំឡាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡំមទ្រង់ក៏យាងចូលមក ដល់ក្រុងយេរូសាឡិមដែរ។
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្ដីចំរើនចុះ
អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្រសំឡាញ់នឹងស្តេច
នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន។
ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណា សូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ
នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ
ពួកអធិបតី នឹងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ
ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។