ស្តេចទ្រង់យាងចេញទៅមានទាំងពួកទ្រង់ទាំងអស់ ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត
២ សាំយូអែល 15:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកកេរេធីម នឹងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួន៦០០នាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើទាំងអស់នាំគ្នាដើរនៅមុខស្ដេច គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើស្ដេច។ អាល់គីតាប ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។ |
ស្តេចទ្រង់យាងចេញទៅមានទាំងពួកទ្រង់ទាំងអស់ ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត
រួចទ្រង់ចែកគេជា៣កង ចាត់ឲ្យចេញទៅ ១កងនៅក្រោមអំណាចយ៉ូអាប់ មួយទៀត នៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថស្តេចទ្រង់មានបន្ទូលទៅគេថា យើងនឹងចេញទៅជាមួយនឹងឯងរាល់គ្នាដែរ
ចំណែកឯយ៉ូអាប់ លោកជាអ្នកត្រួតលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ បេណាយ៉ា ជាកូនយេហូយ៉ាដា លោកជាមេលើពួកកេរេធីម នឹងពួកពេលេធីម
ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម នឹងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី
យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម នឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។
ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម នឹងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម ហើយនឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌក៏ធ្វើជាសេនាបតី។
ដូច្នេះ ដាវីឌ ហើយនឹងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ
រួចដាវីឌបង្គាប់ដល់គេថា ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណនោះ មានមនុស្សប្រហែលជា៤០០នាក់ ឡើងតាមដាវីឌទៅ ហើយមាន២០០នាក់ទៀតនៅថែរក្សាអីវ៉ាន់។
ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង
នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។
លុះដល់ថ្ងៃទី៣ កាលដាវីឌ នឹងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ
យើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរេធីម នឹងស្រុករបស់ពួកយូដា ហើយនឹងស្រុកត្បូង ជាស្រុករបស់កាលែប ក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើង
ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ