Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម ហើយ​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា​មួយ​នឹង​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម និង​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា‌មួយ​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។


ចំណែក​ឯ​យ៉ូអាប់ លោក​ជា​អ្នក​ត្រួត​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា លោក​ជា​មេ​លើ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម


មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ


បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​ជា​សេនាបតី។


ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន


ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច


យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេ‌ធីម នឹង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីក‌ឡាក់​ដោយ​ភ្លើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម