Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 30:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេ‌ធីម នឹង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីក‌ឡាក់​ដោយ​ភ្លើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យើង​ខ្ញុំ​បាន​លុក​ចូល​តំបន់​ណេកិប​របស់​ពួក​កេរេ‌ធីម ស្រុក​របស់​ពួក​យូដា និង​តំបន់​ណេកិប ជា​ស្រុក​របស់​កាលែប ហើយ​ដុត​ក្រុង​ស៊ីក‌ឡាក់​ចោល​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 30:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​ជា​សេនាបតី។


ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន


ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច


បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលីស្ទីន អញ​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង


វេទនា​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ជា​សាសន៍​កេរេ‌ធីម​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង​រាល់​គ្នា ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលីស្ទីន​អើយ អញ​នឹង​បំផ្លាញ​ឯង មិន​ឲ្យ​មាន​អ្នក​ណា​គង់​នៅ​ទៀត​ឡើយ


នោះ​យ៉ូស្វេ​ឲ្យ​ពរ​ដល់​កាលែប ជា​កូន​យេភូនេ ហើយ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មរដក


យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់)


តែ​ស្រុក​ចំការ នឹង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង គេ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ ទុក​ជា​កេរ‌អាករ​វិញ


អ្នក​នោះ​ឈ្មោះ​ណាបាល ជា​ពូជ‌ពង្ស​នៃ​កាលែប ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល ឯ​នាង​ជា​ស្ត្រី​ប្រកប​ដោយ​ប្រាជ្ញា ទាំង​រូប​ក៏​ស្រស់‌បស់​ល្អ តែ​ប្ដី​ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត​វិញ


លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ នឹង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ


ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ា‌លេក​ម្នាក់ ចៅហ្វាយ​ខ្ញុំ​បាន​លះ‌ចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ


នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។


កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន នឹង​ស្រុក​យូដា​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម