១ សាំយូអែល 23:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌទូលសួរថា តើពួកកៃឡានឹងប្រគល់ទូលបង្គំ ហើយនឹងពួកទូលបង្គំនេះ ទៅក្នុងកណ្តាប់ដៃនៃសូលដែរឬអី នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា គេនឹងប្រគល់ឯងទៅមែន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាវីឌទូលសួរថា៖ «តើពួកកៃឡានឹងប្រគល់ទូលបង្គំ និងពួកទូលបង្គំនេះ ទៅក្នុងកណ្ដាប់ដៃសូលដែរឬ?» នោះព្រះយេហូវ៉ាឆ្លើយថា៖ «គេនឹងប្រគល់ឯងទៅមែន» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌទូលសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំ ព្រមទាំងអស់អ្នកដែលនៅជាមួយទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។ អាល់គីតាប ទតសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ខ្ញុំ ព្រមទាំងអស់អ្នកដែលនៅជាមួយខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចសូលឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។ |
សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់
ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ
ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង
ព្រះយេហូវ៉ា ទ្រង់បានសំដែង ឲ្យខ្ញុំដឹងពីការនេះ ទ្រង់បានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។
រួចពួកយូដាសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកទាស់នឹងយើងដូច្នេះ គេឆ្លើយថា យើងមកប្រយោជន៍តែនឹងចាប់ចងសាំសុនប៉ុណ្ណោះទេ ដើម្បីនឹងសងដល់វា ដូចជាវាបានធ្វើយើងហើយ
ដូច្នេះ តើពួកមនុស្សនៅកៃឡានេះ នឹងប្រគល់ទូលបង្គំទៅក្នុងកណ្តាប់ដៃសូលឬអី តើសូលនឹងចុះមកតាម ដូចជាទូលបង្គំជាបាវទ្រង់បានឮនោះឬអី ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់ប្រាប់ឲ្យទូលបង្គំជាបាវបានដឹងផង នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា នឹងចុះមកមែន
ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់យាងចុះទៅ ដូចជាទ្រង់សព្វព្រះហឫទ័យចង់ទៅស្រាប់ ឯត្រង់ការចាប់បញ្ជូនវាមកក្នុងព្រះហស្តទ្រង់ នោះស្រេចនៅយើងខ្ញុំចុះ
មានគេទូលដល់សូលថា ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ ដូច្នេះសូលមានបន្ទូលថា ព្រះទ្រង់បានប្រគល់វាមកក្នុងកណ្តាប់ដៃអញ ដ្បិតវាទាល់ផ្លូវរួចហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារនឹងរនុកផង