Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 23:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​យាង​ចុះ​ទៅ ដូច​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​ទៅ​ស្រាប់ ឯ​ត្រង់​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ព្រះ‌អង្គ​យាង​ចុះ​ទៅ ដូច​ជា​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ទៅ​ស្រាប់ ឯ​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បពិត្រ​ព្រះ‌ករុណា បើ​សិន​ជា​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ សូម​យាង​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ថ្វាយ​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 សូម​ជម្រាប​ស្តេច បើ​សិន​ជា​ស្តេច​ពេញ​ចិត្ត​ទៅ សូម​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ជូន​ស្តេច»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 23:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា ទូលបង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូលបង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫទ័យ រួច​ដាវីឌ​ទ្រង់​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។


ពួក​មនុស្ស​អាក្រក់​នឹង​មើល​ឃើញ ហើយ​នឹង​មាន​ចិត្ត​ក្នាញ់ គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ បំណង​ចិត្ត​នៃ​មនុស្ស​អាក្រក់​នោះ នឹង​វិនាស​សូន្យ​ទៅ​វិញ។


ដ្បិត​មាន​មនុស្ស​ដទៃលើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ ហើយ​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់


សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។


នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ


មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។


បើ​មាន​ពួក​លេវី​ណា​ម្នាក់​ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ​ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស


រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូលបង្គំ ហើយ​នឹង​ពួក​ទូលបង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន


សូល​ឆ្លើយ​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​នឹង​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម