Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 23:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ តើ​ពួក​មនុស្ស​នៅ​កៃឡា​នេះ នឹង​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្តាប់​ដៃ​សូល​ឬ​អី តើ​សូល​នឹង​ចុះ​មក​តាម ដូច​ជា​ទូលបង្គំ​ជា​បាវ​ទ្រង់​បាន​ឮ​នោះ​ឬ​អី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​ប្រាប់​ឲ្យ​ទូលបង្គំ​ជា​បាវ​បាន​ដឹង​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា នឹង​ចុះ​មក​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ តើ​មនុស្ស​នៅ​ក្រុង​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ឬ? តើ​សូល​នឹង​ចុះ​មក ដូច​ជា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឮមែន​ឬ? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​បាន​ដឹង​ផង»។ នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «ស្ដេច​នឹង​ចុះ​មក​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 តើ​អ្នក​ក្រុង​កៃឡា​នឹង​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ឬ​ទេ? តើ​ស្ដេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូលបង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្ដេច​សូល​នឹង​មក​មែន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 តើ​អ្នក​ក្រុង​កៃ​ឡា​នឹង​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ? តើ​ស្តេច​នឹង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ​ទេ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង!»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្តេច​សូល​នឹង​មក​មែន»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 23:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។


ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ


ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង


រួច​ដាវីឌ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ឮ​ប្រាកដ​ថា សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូលបង្គំ​ហើយ


រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូលបង្គំ ហើយ​នឹង​ពួក​ទូលបង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម