ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:76 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ពូជ​អំបូរ​ណែប‌ថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ នឹង​ដំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន នឹង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម នឹង​ដំបន់​នៅ​ជុំវិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាលស្មៅ​នៅ​ជុំ‌វិញ​ក្រុង​ហាំម៉ូន និង​វាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម និងវាលស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក



១ របា‌ក្សត្រ 6:76
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​ហ៊ូកូក នឹង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​រេហុប នឹង​ដំបន់​នៅ​ជុំវិញ


ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​ពូជ​អំបូរ​សាប់‌យូល៉ូន គឺ​ក្រុង​រីម៉ូនរ នឹង​ដំបន់​នៅ​ជុំវិញ ក្រុង​តាបោរ នឹង​ដំបន់​នៅ​ជុំវិញ


ស្តេច​ក្រុង​កេដេស​១ ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ស្រុក​កើមែល​១


កេដែស​១ អេទ្រី​១ អេន-ហាសោរ​១


ដូច្នេះ​គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១


ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស​ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ នឹង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ នឹង​ដី​នៅ​ជុំវិញ ការថាន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង


នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ