Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 20:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ​គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលី‌ឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថាលី ក្រុង​ស៊ីគែម​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គារយ៉ាត-‌អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 20:7
22 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាង​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា​ទៅ គឺ​ជា​ហេប្រុន​នៅ​ក្នុង​ស្រុក​កាណាន អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា


ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ឯ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​មូល​មក​ឯ​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច


ពី​ពូជ​អំបូរ​ណែប‌ថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ នឹង​ដំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន នឹង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម នឹង​ដំបន់​នៅ​ជុំវិញ។


ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ដល់​ក្រុង​ស៊ីគែម ដ្បិត​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​មូល​មក​ឯ​ក្រុង​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច


ឯ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ពំនាក់​៦ សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​បាន​រត់​ទៅ​ជ្រក​អាស្រ័យ ហើយ​ក្រៅ​ពី​នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៤២​ទៅ​គេ​ទៀត


នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា


ដោយ​ឯង​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក នៅ​ថ្ងៃ​នេះ គ្រប់​ជំពូក ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ជា​ដរាប​ទៅ នោះ​ត្រូវ​ឲ្យ​បន្ថែម​ទី​ក្រុង​៣​ទៀត


នៅ​គ្រា​នោះ ម៉ូសេ​ក៏​ញែក​ទី​ក្រុង​៣​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត


ស្តេច​ក្រុង​កេដេស​១ ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ស្រុក​កើមែល​១


រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-អើបា ដែល​អើបា​នោះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ពួក​សាសន៍​អ័ណាក់ ត​ពី​នោះ​មក ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។


យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់)


ឯ​អស់​ទាំង​ទី​ក្រុង​មាំ‌មួន នោះ​គឺ​ស៊ីឌីម​១ សេរ​១ ហាំម៉ាត​១ រ៉ាកាត​១ គីនេ‌រ៉ែត​១


អាដាម៉ា​១ រ៉ាម៉ា​១ ហាសោរ​១


កេដែស​១ អេទ្រី​១ អេន-ហាសោរ​១


ហើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ខាង​កើត​ក្រុង​យេរីខូរ គេ​ក៏​តាំង​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន នៅ​ស្រុក​វាល ខែត្រ​ពូជ​អំបូរ​រូបេន​១ នឹង​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត ក្នុង​ខែត្រ​ពូជ​អំបូរ​កាឌ់​១ ហើយ​នឹង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន ក្នុង​ខែត្រ​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ​១


គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង


ដូច្នេះ គេ​បាន​ឲ្យ​ក្រុង​ហេប្រុន​នេះ នឹង​ដី​នៅ​ជុំវិញ ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​លិបណា នឹង​ដី​នៅ​ជុំវិញ


គេ​ឲ្យ​ក្រុង​ស៊ីគែម នឹង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ នឹង​ដី​នៅ​ជុំវិញ


ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស​ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ នឹង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ នឹង​ដី​នៅ​ជុំវិញ ការថាន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង


យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ


នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​កូន​យេរូ-បាល ក៏​ទៅ​ឯ​ពួក​បង​ប្អូន​ខាង​ម្តាយ​ខ្លួន​នៅ​ស៊ីគែម ព្រម​ទាំង​ពួក​ញាតិ‌សន្តាន​របស់​ជីតា​ខ្លួន ខាង​ម្តាយ​ទាំង​អស់​គ្នា ជំរាប​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម