Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:76 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

76 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

76 ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាលស្មៅ​នៅ​ជុំ‌វិញ​ក្រុង​ហាំម៉ូន និង​វាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម និងវាលស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

76 ពី​ពូជ​អំបូរ​ណែប‌ថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ នឹង​ដំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន នឹង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម នឹង​ដំបន់​នៅ​ជុំវិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

76 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:76
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហុប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ពួក​លេវី​ឯ​ទៀតៗ​គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើមែល


កេដែស អេទ្រី អេន-‌ហាសោរ


ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលី‌ឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថាលី ក្រុង​ស៊ីគែម​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គារយ៉ាត-‌អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-‌ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។


ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម