ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
១ របាក្សត្រ 16:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលព្រះអង្គថា: ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! អាល់គីតាប ចូរជម្រាបទ្រង់ថា: ម្ចាស់សង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្តុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ និងបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់! |
ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ ក្នុងកាលដែលព្រះយេហូវ៉ា ទ្រង់នាំពួកឈ្លើយ នៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែល នឹងរីករាយសាទរ។
យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃ ហើយនឹងសរសើរដល់ព្រះនាមទ្រង់ជាដរាបតទៅ។ –បង្អង់
ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ កាលណាព្រះទ្រង់នាំពួកឈ្លើយនៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែលនឹងរីករាយសាទរ។
ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។
ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយគេនឹងអួតសរសើរ។
ខ្ញុំបានញែកអ្នកចេញពីបណ្តាជន នឹងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ
ដើម្បីឲ្យបានត្រូវនឹងសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ»។
ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់
នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបំផ្លាស់សណ្ឋានឈ្លើយរបស់ឯង ព្រមទាំងអាណិតមេត្តាដល់ឯង ហើយនឹងប្រមូលឯងមកពីគ្រប់ទាំងសាសន៍ ជាកន្លែងដែលទ្រង់បានកំចាត់កំចាយឯងទៅនៅនោះមកវិញ
នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ
តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់