ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ក៏​ចូល​មក​ឯ​សូរ៉ូ‌បា‌បិល នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឰយុកោ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ស្អាង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដ្បិត​យើង​ក៏​ស្វែង​រក​តាម​ព្រះនៃ​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ដែរ យើង​រាល់​គ្នា​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ទ្រង់ តាំង​ពី​គ្រា​ដែល​អេសារ-ហាដោន ជា​ស្តេច​ស្រុក​អាសស៊ើរ បាន​នាំ​យើង​មក​នៅ​ស្រុក​នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​ចូល​មក​ជួប​សូរ៉ូ‌បា‌បិល និង​ពួក​អ្នក​ជា​កំពូល​លើ​វង្សរបស់​ឪពុក ហើយ​ជម្រាប​ថា៖ «សូម​ឲ្យ​ពួក​យើង​សាង​សង់​ជា​មួយ​អស់​លោក​ផង ដ្បិត​ពួក​យើង​ក៏​ថ្វាយ​បង្គំ​ព្រះ​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ យើង​បាន​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គ តាំងតែ​ពី​គ្រា​ដែល​ព្រះ‌បាទ​អេសារ-ហាដោន ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​នាំ​យើង​មក​នៅ​ស្រុក​នេះ​មក​ម្ល៉េះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូ‌បាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ ហើយ​ជម្រាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះអង្គ តាំង​ពី​ជំនាន់​ដែល​ព្រះចៅ​អេសារ-‌ហាដោន ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។

សូមមើលជំពូក

អាល់គីតាប

នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូ‌បាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ ហើយ​ជម្រាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បម្រើ​អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ធ្វើ​គូរបាន​ជូន​ទ្រង់ តាំង​ពី​ជំនាន់​ដែល​ស្តេច​អេសារ-‌ហាដោន ជា​ស្តេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។

សូមមើលជំពូក



អែសរ៉ា 4:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាសស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស


រួច​មក​ស្តេច​អាសស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត នឹង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ


យ៉ាង​នោះ​ហើយ​ដែល​សាសន៍​ទាំង​នោះ​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ឆ្លាក់​របស់​ខ្លួន​គេ​ផង ឯ​កូន​ចៅ​របស់​គេ នោះ​ក៏​ប្រព្រឹត្ត​ដូច​ជា​ឪពុក​រៀង​ត​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។


រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ដូច្នេះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​នោះ គេ​ក៏​រៀបចំ​ឡើង


គឺ​ជា​ពួក​អ្នក​ដែល​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីកវ៉ាយ រេហ៊ូម នឹង​ប្អាណា នោះ​មាន​ចំនួន​សាសន៍​អ៊ីស្រាអែល​ដូច្នេះ


តែ​មាន​គ្នា​ច្រើន ក្នុង​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឰយុកោ ជា​មនុស្ស​ចាស់​ដែល​ឃើញ​ព្រះ‌វិហារ​មុន គេ​ក៏​យំ​ជា​ខ្លាំង ក្នុង​កាល​ដែល​ឃើញ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នេះ ក៏​មាន​គ្នា​ជា​ច្រើន​បាន​ស្រែក​ហ៊ោ​ដោយ​សេចក្ដី​រីក‌រាយ​ដែរ


គ្រា​នោះ យេសួរ ជា​កូន​យ៉ូសា‌ដាក ហើយ​ពួក​សង្ឃ ជា​បង​ប្អូន​លោក នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក ក៏​នាំ​គ្នា​ស្អាង​អាសនា​នៃ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ


ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​អើយ ឯ​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​ឰយុកោ​យើង​ខ្ញុំ នឹង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ


គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែង ដោយ​ចិត្ត​អាក្រក់ ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់


ហេតុ​នោះសាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ


រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។


ស្រុក​អាសស៊ើរ​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​មិន​បាន យើង​ខ្ញុំ​មិន​ព្រម​ជិះ​សេះ​ទេ ក៏​មិន​ពោល​ដល់​ស្នាដៃ​របស់​យើង​ខ្ញុំ​ទៀត​ថា លោក​ជា​ព្រះ​នៃ​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ទ្រង់ ទើប​ពួក​កូន​កំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។


ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរី‌ភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណង​វិញ


គេ​ជា​អ្នក​ទាស់​ទទឹង​នឹង​សេចក្ដី​ពិត បែប​ដូច​ជា​យ៉ានេស នឹង​យ៉ាម‌ប្រេស​បាន​ទាស់​ទទឹង​នឹង​លោក​ម៉ូសេ​ដែរ គឺ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ឯ​សេចក្ដី​ជំនឿ