Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ពេល​ព្រះ‌អង្គ​កំពុង​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នីសរូក ជា​ព្រះ​របស់​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ស្រុក​អារ៉ារ៉ាត។ អេសារ-ហាដោន​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រ​បង្កើត​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ ព្រះ‌រាជ​បុត្រ​មួយ​អង្គ​ទៀត​ព្រះ‌នាម​អេសារ-‌ហាដោន ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ថ្ងៃ​មួយ​ពេល​ស្តេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក​នៅ​ក្នុង​វិហារ នោះ​កូន​បង្កើត​ពីរ​នាក់​របស់​ស្តេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ កូន​ម្នាក់​ទៀត នាម​អេសារ-ហាដោន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:37
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត


ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស នឹង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​ព្រះ​អ័ណា‌ម៉ា‌លេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ


ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ


ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏គ្មាន​ដែរ


ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា ជា​ស្តេច​យូដា​ដូច្នេះ​ថា កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯងទុក​ចិត្ត​នោះ បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាសស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ នឹង​ស្រុក​គេ​ជា​ប្រាកដ​មែន


ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ


មើល អញ​នឹង​បណ្តាល​គំនិត​វា​ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ស្រុក​វា​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។


តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​អញ​បាន​បំផ្លាញ​អស់​រលីង​នោះ បាន​អាច​នឹង​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ បាន​ជា​ព្រះ​របស់​ឯង​រាល់​គ្នា​នឹង​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​ទៅ​បាន


គេ​បាន​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម ទុក​ដូច​ជា​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​នៅ​ផែនដី ជា​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក​ទេ។


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាសស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ នឹង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ


នោះ​គេ​ក៏​ចូល​មក​ឯ​សូរ៉ូ‌បា‌បិល នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឰយុកោ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ស្អាង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដ្បិត​យើង​ក៏​ស្វែង​រក​តាម​ព្រះនៃ​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ដែរ យើង​រាល់​គ្នា​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ទ្រង់ តាំង​ពី​គ្រា​ដែល​អេសារ-ហាដោន ជា​ស្តេច​ស្រុក​អាសស៊ើរ បាន​នាំ​យើង​មក​នៅ​ស្រុក​នេះ


ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី នឹង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម