អេសាយ 65:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ ព្រះគម្ពីរខ្មែរសាកល គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ គេនឹងធ្វើចម្ការទំពាំងបាយជូរ ហើយហូបផលរបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយអាស្រ័យនៅ ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយបរិភោគផលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ អាល់គីតាប ពេលនោះ គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំហើយបរិភោគផលពីដំណាំនោះ |
យ៉ាងនោះ ទ្រង់នឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសំរាប់ពូជឯង ដើម្បីឲ្យឯងបានសាបព្រោះនៅដី ហើយអាហារជាផលចំរើនពីដី នោះនឹងមានឱជារស ហើយសម្បូរផង នៅគ្រានោះ ហ្វូងសត្វរបស់ឯងនឹងរកស៊ីនៅវាលស្មៅធំទូលាយ
ឯរាស្ត្រអញគេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត
ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរទៅ រួចបរិភោគផលទាំងនោះវិញ
ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត
នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងដំរូវសេចក្ដីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ នឹងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនឹងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ
អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ