Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ រួច​បរិភោគ​ផល​ទាំង​នោះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 “‘នេះ​ជា​ទីសម្គាល់​សម្រាប់​អ្នក គឺ​ឆ្នាំ​នេះ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះឯង ហើយ​នៅ​ឆ្នាំ​ទីពីរ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះក្រោយមកទៀត ប៉ុន្តែ​នៅ​ឆ្នាំ​ទីបី ចូរ​សាបព្រោះ ច្រូតកាត់ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ រួច​ហូប​ផល​ទាំងនោះ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ការ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​ពីរ នោះ​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​បី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​បរិ‌ភោគ​ផល​ទាំង​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ចំពោះ​អ្នក​វិញ ហេ‌សេគា​អើយ យើង​នឹង​បង្ហាញ​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ចំពោះ​អ្នក​វិញ ហេសេ‌គា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។

សូមមើលជំពូក ចម្លង




អេសាយ 37:30
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ រួច​បរិភោគ​ពី​ផល​ទាំង​នោះ​ទៅ


អេសាយ​ទូល​តប​ថា នេះ​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​ដែល​មាន​បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​១០​ចុច ឬ​ថយ​ក្រោយ​១០​ចុច​វិញ


ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ


នេះ​នឹង​បាន​ទុក​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ


គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ


ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី


ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល


ឆ្នាំ​ទី​៥០​នោះ​នឹង​បាន​ជា​ឆ្នាំ​សោមនស្ស​ដល់​ឯង​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ មិន​ត្រូវ​ឲ្យ​ឯង​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ​ឯង ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម