ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។
អេសាយ 60:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងឱនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាទជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរខ្មែរសាកល ពួកកូនចៅរបស់អ្នកដែលធ្វើបាបអ្នក នឹងមកឱនចុះនៅចំពោះអ្នក អស់អ្នកដែលធ្លាប់មើលងាយអ្នក នឹងក្រាបចុះនៅទៀបបាតជើងរបស់អ្នក។ ពួកគេនឹងហៅអ្នកថា “ទីក្រុងរបស់ព្រះយេហូវ៉ា” ក៏នឹងហៅថា “ស៊ីយ៉ូនរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនអ្នក គេនឹងមកឱនក្រាបនៅចំពោះអ្នក ហើយអ្នកណាដែលធ្លាប់មើលងាយអ្នក គេនឹងក្រាបចុះនៅទៀបបាទជើងអ្នក គេនឹងហៅអ្នកថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់” “ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល”។ អាល់គីតាប កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅ និងជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់អុលឡោះតាអាឡា” “ក្រុងស៊ីយ៉ូនរបស់ម្ចាស់ដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រអែល”។ |
ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។
ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់
៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាន នាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរ គឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត
ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
មនុស្សអាក្រក់រមែងឱនចុះ នៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វារនៃមនុស្សសុចរិតដែរ។
រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ
អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថា គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។
ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្ដីកំភូតទទេ គឺជាសេចក្ដីអសារឥតការ នឹងសេចក្ដីដែលឥតមានប្រយោជន៍អ្វីឡើយ
អញក៏មិនឲ្យឯងឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតដែរ ឯងមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេតទៅ ឯងនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់ឯង ចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញ នៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។
មើល នៅគ្រានោះ អញនឹងធ្វើទោសដល់អស់ពួកអ្នកដែលធ្វើទុក្ខឯង អញនឹងជួយសង្គ្រោះណាដែលខ្វិន ហើយនឹងប្រមូលណាដែលត្រូវបណ្តេញឲ្យមកវិញ រួចអញនឹងតាំងគេដែលពីដើមមានសេចក្ដីខ្មាសនៅពេញលើផែនដី ឲ្យឡើងជាទីសរសើរ នឹងជាកិត្តិសព្ទវិញ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្ស១០នាក់ពីភាសាផ្សេងៗ នឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា។
គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន
ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ នឹងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ
មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញ មើល អញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង