Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 87:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ទី​ក្រុង​របស់​ព្រះ‌អង្គ​អើយ គេ​ថ្លែង​ប្រាប់​សេចក្ដី​ឧត្តុង្គ‌ឧត្តម​ពី​ឯង។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ទីក្រុង​របស់​ព្រះ​អើយ សេចក្ដី​រុងរឿង​ត្រូវបាន​និយាយ​ស្ដីអំពី​នាង​ហើយ​! សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ទី​ក្រុង​របស់​ព្រះ​អើយ មាន​គេ​តំណាល​ពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​ក្រុង​របស់​អុលឡោះ​អើយ គេ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 87:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាន នាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរ គឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត


ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ធំ​ប្រសើរ​នៅ​កណ្តាល​ឯង​រាល់​គ្នា។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នឹង​មាន​អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពួក​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ដែល​លះ‌លែង​ពី​អំពើ​រំលង


នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​តាំង​ឲ្យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ នឹង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ


ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះ‌នាម​ទ្រង់ នឹង​ព្រះ‌នាម​ព្រះវរ‌បិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម