Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កំរៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចំរើន​នៃ​ពួក​អេធីយ៉ូពី នឹង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផលពីការនឿយហត់​របស់​អេហ្ស៊ីប និង​កម្រៃ​របស់​អេត្យូពី ព្រមទាំង​ជនជាតិសាបា​ជា​មនុស្ស​មាន​មាឌធំ នឹង​ឆ្លងមក​ឯ​អ្នក ក៏​នឹង​ទៅជា​របស់​អ្នក​។ ពួកគេ​នឹង​ទៅតាម​អ្នក ពួកគេ​នឹង​ឆ្លងមក​ទាំង​ជាប់​ច្រវាក់ ហើយ​ក្រាបចុះ​នៅចំពោះ​អ្នក ទាំង​សារភាព​ដល់​អ្នក​ថា​: ‘ព្រះ​គង់នៅ​ក្នុង​អ្នក​ជាប្រាកដ​! គ្មានអ្នកណា​ទៀត​ឡើយ​! គ្មាន​ព្រះ​ណាឡើយ​!’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កម្រៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចម្រើន​នៃ​ស្រុក​អេធី‌យ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នឹង​មក​ឯ​អ្នក ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​អ្នក​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​អ្នក គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​អ្នក ដោយ​ពាក្យ​ថា ព្រះ​គង់​ជា‌មួយ​លោក​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “អុលឡោះ​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង




អេសាយ 45:14
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។


នៅ​ត្រង់​ក្រុង​កាថ​ក៏​មាន​ចំបាំង​ទៀត​ដែរ នៅ​ទី​នោះមាន​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សំបើម មាន​ម្រាម​ដៃ​៦​ទាំង​សង​ខាង ឯ​ជើង​ទាំង​សង​ខាង ក៏​មាន​ម្រាម​៦​ដែរ រួម​ទាំង​អស់​ជា​២៤ អ្នក​នោះ​ក៏​កើត​ពី​ពូជ​អ្នក​ដែល​មាន​មាឌ​ធំ​នោះ


ហើយ​នៅ​គ្រប់​ទាំង​ខេត្ត នឹង​ទី​ក្រុង នៅ​កន្លែង​ណា ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។


នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច​មក​ជំរាប​លោក


អ្នក​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក


គួរ​ឲ្យ​មាន​សេចក្ដី​សរសើរ​យ៉ាង​ប្រសើរ​ពី​ព្រះ នៅ​ក្នុង​មាត់​គេ នឹង​ដាវ​មាន​មុខ​២​នៅ​ដៃ​គេ​ដែរ


ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​គេ នឹង​ខ្នោះ​ដែក​ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ​ដែរ


នោះ​អស់​ទាំង​ពួក​មហា‌តលិក​ទាំង​នេះ គេ​នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូលបង្គំ​ដោយ​ថា សូម​លោក​អញ្ជើញ​ចេញ​ពី​នេះ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​តាម​លោក​ផង ទើប​ទូលបង្គំ​នឹង​ចេញ​ទៅ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។


មើល ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កំពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់ នឹង​ត្រូវ​បន្ទាប​វិញ


វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប​ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុក​គូស


នៅ​គ្រា​នោះ គេ​នឹង​នាំ​យក​ដង្វាយ​១ មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ពី​សាសន៍១​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ គឺ​នឹង​នាំ​ដង្វាយ​នោះ​មក​ដល់​ភ្នំ​ស៊ីយ៉ូន ជា​ទី​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សំដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ​ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ‌បង្គំ ដោយ​យញ្ញ‌បូជា នឹង​ដង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។


ឯ​ការ​ជំនួញ នឹង​ឈ្នួល​របស់​គេ នោះ​នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សំរាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សំរាប់​ជា​សំលៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។


ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង


កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។


សេចក្ដី​សុចរិត នឹង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ


ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​ឯង ហើយ​ពួក​អគ្គ‌មហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​ឯង គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​ឯង ហើយ​នឹង​លិទ្ធ​ធូលី​ដី​ដែល​ជាប់​ជើង​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​អញ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។


ដ្បិត​ឯង​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ នឹង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​ឯង​នឹង​ចាប់​បាន​អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់​បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។


មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ហើយ។


អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង


គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​ឯង នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​កូន​ចៅ​របស់​ឯង នៅ​កណ្តាល​ជន‌ជាតិ​ទាំង‌ឡាយ អស់​អ្នក​ណា​ដែល​ឃើញ​ឯង​នឹង​ទទួល​ស្គាល់​ថា ឯង​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ។


ឱ​ព្រះ‌យេហូវ៉ា ជា​កំឡាំង​នៃ​ទូលបង្គំ ជា​ទី​មាំ‌មួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូលបង្គំ នៅ​គ្រា​លំបាក​អើយ ពួក​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ទ្រង់ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា ពួក​ព្ធយុ‌កោ​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​សេចក្ដី​កំភូត​ទទេ គឺ​ជា​សេចក្ដី​អសារ​ឥត​ការ នឹង​សេចក្ដី​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ឡើយ


នោះ​មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅ​ដោយ​ឥត​កង្វល់​ជា​មួយ​នឹង​នាង ក៏​មាន​គេ​នាំ​ពួក​សេបា ពី​ទី​រហោ‌ស្ថាន​មក ជា​មួយ​នឹង​មនុស្ស​កក‌កុញ​នោះ ពួក​ទាំង​នោះ​បាន​បំពាក់​កង​នៅ​ដៃ​នាង ហើយ​ក្បាំង​យ៉ាង​ល្អ​នៅ​លើ​ក្បាល។


មើល ពី​ដើម​ពួក​សាសន៍​អាសស៊ើរ គេ​ជា​ដើម​តាត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប​បាំង​ម្លប់ ក៏​មាន​សណ្ឋាន​ខ្ពស់ ហើយ​កំពូល​នៅ​កណ្តាល​មែក​ញឹក‌ស្និត


អញ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ឯង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​កូន​ចៅ​យូដា​វិញ ពួក​នោះ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍១​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ។


អ្នក​ទាំង​នោះ​ក៏​បង្ក‌បង្កើត​រឿង​អាក្រក់​ពី​ស្រុក ដែល​គេ​បាន​សង្កេត​មើល​នោះ ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ


យ៉ាង​នោះ អស់​ទាំង​សេចក្ដី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សំដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។


ដ្បិត​គេ​ថ្លែង​ប្រាប់​ពី​យើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ជា​យ៉ាង​ណា ទាំង​បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​វិញ


មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម