Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘នៅគ្រានោះ មនុស្ស​ដប់​នាក់​ពី​អស់ទាំង​ភាសា​នៃ​ប្រជាជាតិ​នានា នឹង​ចាប់​ជាយអាវ​របស់​ជនជាតិយូដា​ម្នាក់ ដោយ​ពោលថា​: “សូមឲ្យ​ពួកខ្ញុំ​ទៅ​ជាមួយ​ពួកអ្នក​ផង ពីព្រោះ​ពួកខ្ញុំ​បាន​ឮ​ថា ព្រះ​គង់នៅ​ជាមួយ​ពួកអ្នក​!”’”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា "យើង​ខ្ញុំ​នឹង​ទៅ​ជា‌មួយ​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​គង់​ជា‌មួយ​ឯង​រាល់​គ្នា"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា អុលឡោះ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា”»។

សូមមើលជំពូក ចម្លង




សាការី 8:23
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ


តែ​ព្រះ‌ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ


រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ


ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោកទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។


រួច​ទ្រង់​ប្រមូល​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ព្រម​ទាំង​ពួក​អេប្រា‌អិម ម៉ាន៉ាសេ នឹង​ស៊ីម្មាន ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រាអែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ទ្រង់​ពិត


ហើយ​នៅ​គ្រប់​ទាំង​ខេត្ត នឹង​ទី​ក្រុង នៅ​កន្លែង​ណា ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។


មាន​ទាំង​១០​ដង​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ ព្រម​ទាំង​បញ្ឈឺ​ចិត្ត​ខ្ញុំ​ដោយ​ឥត​ខ្មាស


ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ


កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង​ប្អូន​ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា អ្នក​ឯង​មាន​សំលៀក‌បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ​នៅ​ក្រោម​អំណាច​អ្នក​ចុះ


នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កំរៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចំរើន​នៃ​ពួក​អេធីយ៉ូពី នឹង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ


សេចក្ដី​សុចរិត នឹង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ


មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ហើយ។


ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ឯង គេ​នឹង​មក​ទាំង​ឱន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។


អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង


អញ​ស្គាល់​អស់​ទាំង​អំពើ នឹង​គំនិត​របស់​គេ​ហើយ នឹង​មាន​ពេល​វេលា​មក​ដល់ ដែល​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​គ្រប់​ភាសា គេ​នឹង​មូល​មក​ឃើញ​សិរី‌ល្អ​របស់​អញ


ពួក​នោះ​នឹង​បំផ្លាញ​ស្រុក​អាសស៊ើរ​ដោយ​ដាវ នឹង​ស្រុក​នីមរ៉ូឌ​ត្រង់​ទ្វារ​ស្រុក​គេ​ផង អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​សាសន៍​អាសស៊ើរ ក្នុង​កាល​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង មក​ក្នុង​ព្រំ​ស្រុក​របស់​យើង​ដែរ


មើល នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​អស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង អញ​នឹង​ជួយ​សង្គ្រោះ​ណា​ដែល​ខ្វិន ហើយ​នឹង​ប្រមូល​ណា​ដែល​ត្រូវ​បណ្តេញ​ឲ្យ​មក​វិញ រួច​អញ​នឹង​តាំង​គេ​ដែល​ពី​ដើម​មាន​សេចក្ដី​ខ្មាស​នៅ​ពេញ​លើ​ផែនដី ឲ្យ​ឡើង​ជា​ទី​សរសើរ នឹង​ជា​កិត្តិសព្ទ​វិញ


ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ នឹង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ


នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណ​១​រំពេច​នោះ


ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្ស‌អសោចិ៍​ចេញ​ពី​មនុស្ស​ដែរ។


យ៉ាង​នោះ អស់​ទាំង​សេចក្ដី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សំដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។


ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រីៗ ពួក​ក្មេងៗ នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម