ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 23:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​នេះ​ជាទីក្រុង​រីករាយ​របស់​អ្នករាល់គ្នា ដែលមាន​ប្រភពដើម​តាំងពី​គ្រា​បុរាណ​មក ដែល​ជើង​របស់នាង​បាន​នាំ​នាង​ទៅ​រស់នៅ​ស្រុក​ឆ្ងាយ​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​អ្នក​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

សូមមើលជំពូក

អាល់គីតាប

តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

សូមមើលជំពូក



អេសាយ 23:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ឃើញ​បាវ​បំរើ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​បាវ​វិញ។


ឱ​ឯង​ដែល​ពេញ​ដោយ​សំរែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​ឯង​ដែល​ត្រូវ​គេ​សំឡាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចំបាំង​ដែរ


នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លានឹង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សំរាប់​ត្រេក‌អរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង


រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា នឹង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប